Sarana Law Firm

SARANA LOGO

អំពីយើង

សរណ គឺជាក្រុមហ៊ុនមេធាវីមួយ បង្កើតឡើងដោយមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយសមត្ថភាព និងបទពិសោធន៍ជាង ១៥ឆ្នាំ ក្នុងវិស័យច្បាប់ ក្នុងកម្រិតជាតិ និងអន្តរជាតិ។ សរណ បាននឹងកំពុងបម្រើសេវាកម្មផ្នែកច្បាប់ជូន ដល់អតិថិជនជាលក្ខណ:បុគ្គល និក្រុមហ៊ុន និងបានចូលរួមចំណែកជួយដល់សង្គមតាមរយ:ការផ្តល់សេវាកម្មផ្លូវច្បាប់ដោយមិនគិតប្រាក់កម្រៃផងដែរ។ មេធាវី និងអ្នកជំនាញនៃក្រុមហ៊ុន សរណ មានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យជាច្រើនដូចជា ប្រតិបត្តិការធុរកិច្ច និងក្រុមហ៊ុន ច្បាប់គ្រួសារ អចលនទ្រព្យ ច្បាប់ការងារ ជំនាញដោះស្រាយវិវាទតាមផ្លូវតុលាការ និងក្រៅផ្លូវតុលាការ សារពើរពន្ធ ធនាគារ និងហរិញ្ញវត្ថុ កម្មសិទ្ធិបញ្ញា និងការការពារ វីសា និងលិខិតអនុញ្ញាតិការងារ សញ្ជាតូបនីយកម្ម ពង្រាងឯកសារផ្លូវច្បាប់ និងបញ្ជាក់យថាភាពឯកសារជាដើម ដែលវិស័យទាំងនេះសុទ្ធតែជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងប្រជាជនជាតិ និងអន្តរជាតិ ហើយដែលកំពុងរស់នៅ និង/ឬកំពុងធ្វើជំនួញ ឬអាជីវកម្មផ្សេងៗ។ 

ដោយសារតែការងាររហ័ស មានជំនាញ និងបច្ចេកទេសច្បាស់លាស់ និងមានភាពឆ្នៃប្រឌិត ទើបមេធាវី និងអ្នកជំនាញរបស់ក្រុមហ៊ុនមេធាវី សរណ ទទួលបានការទុកចិត្តពីអតិថិជនជាតិ និងអន្តរជាតិ និងធ្វើឲ្យ សរណ មានការគាំទ្ររហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុនមេធាវី សរណ មិនត្រឹមតែផ្ដល់ជូនជាភាសាខ្មែរប៉ុណ្ណោះទេ បន្ថែមពីនេះក្រុមហ៊ុនក៏មានការផ្ដល់ជូនសេវាកម្មជាភាសាអង់គ្លេស ចិន បារាំង និងជប៉ុនផងដែរ។
សរណ ចង់ក្លាយជាក្រុមហ៊ុនមេធាវីមួយ ប្រកបដោយវិជ្ជាជីវ: ទំនួលខុសត្រូវ ទំនុកចិត្ត ពោរពេញដោយភាពច្នៃប្រឌិត និងការបង្កើតថ្មីមួយដែលឈានមុខគេក្នុងការកសាងនូវឧត្តមភាព និងតម្លៃសម្រាប់អតិថិជន តាមរយ:ការផ្តល់ជូននូវសេវាកម្មផ្លូវច្បាប់ចំពោះសង្គម បុគ្គល ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោក។